14. ពួកគេនាំគ្នាស្បថចំពោះព្រះអម្ចាស់ដោយស្រែកហ៊ោសប្បាយជាខ្លាំង ព្រមទាំងមានផ្លុំស្នែង និងត្រែផង។
15. អ្នកស្រុកយូដាទាំងមូលមានអំណរសប្បាយនឹងពាក្យសម្បថនោះ ព្រោះពួកគេបានស្បថ យ៉ាងស្មោះអស់ពីចិត្ត។ ពួកគេស្វែងរកព្រះអម្ចាស់ដោយចិត្តស្មោះសរ ហើយព្រះអង្គក៏ឲ្យពួកគេរកព្រះអង្គឃើញ ព្រមទាំងប្រោសប្រទានឲ្យពួកគេបានសុខសាន្តគ្រប់ទិសទី។
16. ព្រះបាទអេសាហូតងារជាមហាក្សត្រិយានីពីព្រះរាជនីម៉ាកា ជាមាតា ព្រោះមាតាបានកសាងរូបគំរក់មួយ ជាតំណាងព្រះអាសេរ៉ា។ ព្រះបាទអេសាកម្ទេចរូបដ៏គំរក់នោះ ហើយយកទៅដុតចោលនៅជ្រោះកេដ្រូន។
17. ប៉ុន្តែ ទោះបីស្ដេចស្រឡាញ់ព្រះអម្ចាស់ដោយស្មោះអស់មួយជីវិតក្ដី ក៏ស្ដេចពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។
18. ព្រះរាជានាំតង្វាយដែលបិតារបស់ស្ដេច និងស្ដេចផ្ទាល់បានញែកជាសក្ការៈ យកទៅទុកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺគ្រឿងមាស ប្រាក់ និងវត្ថុផ្សេងៗទៀត។
19. រហូតដល់ឆ្នាំទីសាមសិបប្រាំ នៃរជ្ជកាលព្រះបាទអេសា ស្រុកគ្មានសង្គ្រាមទេ។