1. នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយេរ៉ូបោម ព្រះបាទអប៊ីយ៉ាឡើងសោយរាជ្យ នៅស្រុកយូដា។
2. ស្ដេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡឹម មាតារបស់ស្ដេចមាននាមថា មីកាយ៉ា ជាកូនរបស់លោកអូរាល អ្នកក្រុងគីបៀរ។ ព្រះបាទអប៊ីយ៉ា និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក។
3. ព្រះបាទអប៊ីយ៉ាបានលើកទ័ពចំនួន ៤០០ ០០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់អាចចេញទៅប្រយុទ្ធ ហើយព្រះបាទយេរ៉ូបោមក៏បានលើកទ័ពចំនួន ៨០០ ០០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់អាច ចេញមកតទល់វិញដែរ។
4. ព្រះបាទអប៊ីយ៉ាបានឡើងទៅឈរនៅលើកំពូលភ្នំសេម៉ារែប ដែលស្ថិតនៅតាមជួរភ្នំអេប្រាអ៊ីម ហើយមានរាជឱង្ការទៅកាន់ព្រះបាទយេរ៉ូបោម និងកងទ័ពអ៊ីស្រាអែលថា៖ «ចូរស្ដាប់យើង!
5. អ្នករាល់គ្នាត្រូវដឹងថា ព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែល ប្រទានឲ្យព្រះបាទដាវីឌ និងរាជវង្ស សោយរាជ្យលើអាណាចក្រអ៊ីស្រាអែលរហូតតទៅ គឺជាសម្ពន្ធមេត្រី*ដែលមិនអាចប្រែប្រួលបានឡើយ។