២ របាក្សត្រ 11:2-11 Khmer Standard Version (KHSV)

2. ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា ជា​អ្នក​ជំនិត​របស់​ព្រះ‌អង្គ​ថា៖

3. «ចូរ​ប្រាប់​រេហូ‌បោម ជា​បុត្រ​របស់​សាឡូម៉ូន ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ថា

4. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កុំ​ចេញ​ទៅ​ច្បាំង​នឹង​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ឡើយ! ចូរ​វិល​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​ចុះ ដ្បិត​យើង​ទេ​ដែល​ធ្វើ​ឲ្យ​សភាព‌ការណ៍​នេះ​កើត​មាន»។ ពួក​គេ​ក៏​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ ដោយ​មិន​វាយ​លុក​ព្រះ‌បាទ​យេរ៉ូ‌បោម​ទេ។

5. ព្រះ‌បាទ​រេហូ‌បោម​គង់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​ស្ដេច​បាន​សង់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​ជា​ច្រើន នៅ​ស្រុក​យូដា

6. គឺ​មាន​បេថ្លេ‌ហិម អេថាម ត្កូអា

7. បេត-‌ស៊ើរ សូគរ អាឌូ‌ឡាំ

8. កាថ ម៉ារី‌សា ស៊ីភ

9. អាដូ‌រែម ឡាគីស អាសេ‌កា

10. សូរ៉ាស់ អាយ៉ា‌ឡូន និង​ហេប្រូន។ ក្រុង​ទាំង​នោះ​សុទ្ធ​តែ​ជា​ក្រុង​របស់​ស្រុក​យូដា និង​បេន‌យ៉ាមីន។

11. ព្រះ‌បាទ​រេហូ‌បោម​បាន​សង់​កំពែង​ឲ្យ​កាន់​តែ​រឹង‌មាំ​ថែម​ទៀត ព្រម​ទាំង​តែង‌តាំង​មេ​បញ្ជា​ការ​ឲ្យ​គ្រប់‌គ្រង ហើយ​ផ្ទុក​ស្បៀង​អាហារ ប្រេង និង​ស្រា ក្នុង​ក្រុង​ទាំង​នោះ​ផង។

២ របាក្សត្រ 11