12. ពួកមេទ័ពតបថា៖ «លោកនិយាយមិនពិតទេ! សូមប្រាប់ពួកយើងឲ្យត្រង់មក!»។ លោកឆ្លើយថា៖ «ព្យាការីនោះប្រាប់ខ្ញុំថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងចាក់ប្រេងអភិសេកអ្នកជាស្ដេចលើជនជាតិអ៊ីស្រាអែល”»។
13. ពួកមេទ័ពប្រញាប់ប្រញាល់ដោះអាវរៀងៗខ្លួន ក្រាលលើក្បាលជណ្ដើរ ជូនលោកយេហ៊ូវអង្គុយ រួចនាំគ្នាផ្លុំស្នែងឡើង ហើយស្រែកថា៖ «ជយោ! ព្រះបាទយេហ៊ូវ!»។
14. លោកយេហ៊ូវ ជាកូនរបស់លោកយេហូសាផាត និងជាចៅរបស់លោកនឹមស៊ី មានគំនិតក្បត់នឹងព្រះបាទយ៉ូរ៉ាម។ គ្រានោះ ព្រះបាទយ៉ូរ៉ាម និងកងទ័ពអ៊ីស្រាអែលទាំងមូល កំពុងតែការពារក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ តទល់នឹងព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី។