15. ពួកគេចេញទៅតាមកងទ័ពស៊ីរីរហូតដល់ទន្លេយ័រដាន់ ហើយនៅតាមផ្លូវឃើញមានសុទ្ធតែខោអាវ និងរបស់របរដែលកងទ័ពស៊ីរីដោះបោះចោលរប៉ាត់រប៉ាយ ព្រោះប្រញាប់រត់យករួចជីវិត។ អ្នកដែលស្ដេចចាត់ឲ្យទៅ ក៏វិលមកវិញរាយការណ៍ថ្វាយស្ដេច។
16. ពេលនោះ ប្រជាជននាំគ្នាចេញពីទីក្រុង ទៅដណ្ដើមយករបស់របរនៅក្នុងទីតាំងទ័ពស៊ីរី។ ដូច្នេះ អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
17. ស្ដេចបញ្ជាអង្គរក្សឲ្យចេញទៅត្រួតពិនិត្យមើលខុសត្រូវ នៅមាត់ទ្វារក្រុង ប៉ុន្តែ មហាជនបានជាន់គាត់ស្លាប់នៅទីនោះ ស្របតាមពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ថ្លែង នៅពេលស្ដេចទៅជួបលោក។
18. ហេតុការណ៍នេះកើតមាន ដូចអ្នកជំនិតរបស់ព្រះជាម្ចាស់បានទូលស្ដេចថា “ស្អែក ពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ”។