1. ថ្ងៃមួយ ក្រុមព្យាការីជម្រាបលោកអេលីសេថា៖ «កន្លែងដែលយើងស្នាក់នៅជាមួយលោកនេះចង្អៀតណាស់ សម្រាប់យើងទាំងអស់គ្នា។
2. សូមអនុញ្ញាតឲ្យយើងនាំគ្នាទៅទន្លេយ័រដាន់ កាប់កូនឈើម្នាក់មួយដើមៗ យកមកធ្វើកន្លែងស្នាក់នៅ»។ លោកអេលីសេមានប្រសាសន៍ថា៖ «ទៅចុះ!»។
3. មានម្នាក់ក្នុងចំណោមព្យាការីពោលថា៖ «សូមលោកអញ្ជើញទៅជាមួយយើងខ្ញុំផង!»។ លោកឆ្លើយថា៖ «ខ្ញុំយល់ព្រមទៅជាមួយ»។
4. លោកធ្វើដំណើរទៅជាមួយពួកគេ។ លុះទៅដល់ទន្លេយ័រដាន់ ពួកគេនាំគ្នាកាប់ដើមឈើ។
5. ពេលនោះ មានម្នាក់ក្នុងចំណោមពួកគេបានកាប់ដើមឈើ ហើយផ្លែពូថៅរបស់គាត់របូតធ្លាក់ទៅក្នុងទឹក។ គាត់ស្រែកឡើងថា៖ «វីវរហើយលោកម្ចាស់! ពូថៅនេះខ្ញុំខ្ចីគេផង!»។
6. អ្នកជំនិតរបស់ព្រះជាម្ចាស់សួរថា៖ «តើផ្លែពូថៅនោះធ្លាក់នៅកន្លែងណា?»។ គាត់ចង្អុលបង្ហាញកន្លែងដែលផ្លែពូថៅធ្លាក់។ លោកអេលីសេកាត់ឈើមួយកង់បោះទៅក្នុងទឹក ផ្លែពូថៅក៏ផុសពីទឹកអណ្ដែតឡើង។
7. លោកបង្គាប់ថា៖ «ចូរស្រង់មក!»។ បុរសនោះលូកដៃទៅចាប់ផ្លែពូថៅស្រង់ឡើង។
8. ក្នុងពេលស្ដេចស្រុកស៊ីរីកំពុងតែធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រាអែល ទ្រង់កោះហៅពួកមេទ័ពមករួមប្រជុំពិភាក្សាគ្នា រួចមានរាជឱង្ការថា៖ «យើងនឹងបោះទ័ពនៅកន្លែងមួយនោះ»។
9. អ្នកជំនិតរបស់ព្រះជាម្ចាស់ ចាត់គេឲ្យទៅទូលស្ដេចស្រុកអ៊ីស្រាអែលថា៖ «សូមព្រះករុណាប្រុងប្រយ័ត្ន កុំយាងកាត់តាមកន្លែងមួយនោះឲ្យសោះ ដ្បិតកងទ័ពស៊ីរីចុះមកតាមនោះហើយ!»។