២ ពង្សា‌វតារ‌ក្សត្រ 5:20-23 Khmer Standard Version (KHSV)

20. កេហា‌ស៊ី ជា​អ្នក​បម្រើ​របស់​លោក​អេលីសេ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ នឹក​គិត​ថា៖ «ម្ចាស់​របស់​ខ្ញុំ​ប្រកែក​មិន​ព្រម​ទទួល​ជំនូន​ពី​លោក​ណាម៉ាន់ ជា​ជន‌ជាតិ​ស៊ីរី​សោះ។ ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ខ្ញុំ​នឹង​រត់​ដេញ​តាម​លោក​ណាម៉ាន់ ដើម្បី​សុំ​របស់​ខ្លះ​ពី​គាត់!»។

21. កេហា‌ស៊ី​ក៏​រត់​តាម​លោក​ណាម៉ាន់។ កាល​លោក​ណាម៉ាន់​ឃើញ​កេហា‌ស៊ី​រត់​មក​តាម​លោក លោក​ក៏​ប្រញាប់​ចុះ​ពី​លើ​រទេះ​មក​ទទួល ហើយ​សួរ​ថា៖ «តើ​មាន​ហេតុ‌ការណ៍​អ្វី?»។

22. កេហា‌ស៊ី​ឆ្លើយ​ថា៖ «គ្មាន​ហេតុ‌ការណ៍​អ្វី​ទេ! ប៉ុន្តែ ម្ចាស់​របស់​ខ្ញុំ​ប្របាទ​ចាត់​ខ្ញុំ​ប្របាទ​ឲ្យ​មក​ជម្រាប​លោក​ថា “មាន​សមាជិក​នៃ​ក្រុម​ព្យាការី​ពីរ​រូប​មក​ពី​តំបន់​ភ្នំ​អេប្រាអ៊ីម ទើប​នឹង​មក​ដល់​ផ្ទះ​ខ្ញុំ សូម​លោក​មេត្តា​ជួយ​ផ្ដល់​ប្រាក់​មួយ​ហាប និង​សម្លៀក‌បំពាក់​ពីរ​បន្លាស់​សម្រាប់​គេ​ទាំង​ពីរ​ផង”»។

23. លោក​ណាម៉ាន់​មាន​ប្រសាសន៍​ថា៖ «សូម​ទទួល​យក​ប្រាក់​ពីរ​ហាប​ចុះ»។ លោក​បង្ខំ​កេហា‌ស៊ី​ឲ្យ​ទទួល​ប្រាក់​ពីរ​ហាប ព្រម​ទាំង​សម្លៀក‌បំពាក់​ពីរ​បន្លាស់​ដាក់​ក្នុង​ថង់​ពីរ រួច​ចាត់​អ្នក​បម្រើ​ពីរ​នាក់​ឲ្យ​លី​ទៅ​ជា​មួយ​កេហា‌ស៊ី។

២ ពង្សា‌វតារ‌ក្សត្រ 5