២ ពង្សា‌វតារ‌ក្សត្រ 4:43-44 Khmer Standard Version (KHSV)

43. ប៉ុន្តែ អ្នក​បម្រើ​របស់​លោក​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​អាច​យក​អាហារ​តែ​ប៉ុណ្ណេះ​ចែក​ជូន​មនុស្ស​ដល់​ទៅ​មួយ​រយ​នាក់​គ្រាន់​ឬ?»។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ចែក​ឲ្យ​ពួក​គេ​បរិភោគ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ពួក​គេ​នឹង​បរិភោគ​ឆ្អែត ហើយ​នៅ​សេស‌សល់​ទៀត​ផង”»។

44. អ្នក​បម្រើ​ក៏​យក​អាហារ​ចែក​ជូន​មនុស្ស​ទាំង​អស់​នៅ​ទី​នោះ។ ពួក​គេ​បរិភោគ​ឆ្អែត ហើយ​មាន​អាហារ​នៅ​សេស‌សល់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

២ ពង្សា‌វតារ‌ក្សត្រ 4