17. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា “ទោះបីអ្នករាល់គ្នាមិនឃើញមានខ្យល់ មានភ្លៀងក្ដី ជ្រលងភ្នំនេះនឹងមានទឹកពោរពេញ ហើយអ្នករាល់គ្នានឹងមានទឹកបរិភោគ ព្រមទាំងទឹកសម្រាប់ហ្វូងសត្វ និងជំនិះរបស់អ្នករាល់គ្នាផង”។
18. ប៉ុន្តែ នេះជាការតូចតាច នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ប៉ុណ្ណោះ។ ព្រះអង្គនឹងប្រគល់ជនជាតិម៉ូអាប់មកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា។
19. ព្រះករុណាត្រូវបំផ្លាញទីក្រុងដែលមានកំពែងដ៏រឹងមាំ និងទីក្រុងសំខាន់ៗទាំងអស់ចោល។ ព្រះករុណាត្រូវកាប់រំលំដើមឈើល្អៗ បិទប្រភពទឹកទាំងអស់ ហើយបំផ្លាញដីស្រែចម្ការទាំងអស់ចោល ដោយយកថ្មទៅចាក់លើដីទាំងនោះ»។
20. លុះព្រឹកឡើង ពេលថ្វាយយញ្ញបូជា មានទឹកហូរមកពីស្រុកអេដុម ពាសពេញតំបន់នោះ។
21. កាលជនជាតិម៉ូអាប់ដឹងថា ស្ដេចទាំងបីអង្គលើកទ័ពមកច្បាំងនឹងពួកគេ ពួកគេប្រមូលផ្ដុំអស់អ្នកដែលមានវ័យអាចបម្រើទ័ពបាន ទាំងក្មេង ទាំងចាស់ ហើយបញ្ជូនទ័ពនោះទៅដាក់តាមព្រំដែន។
22. ជនជាតិម៉ូអាប់ក្រោកពីព្រលឹម ហើយឃើញព្រះអាទិត្យចាំងនៅលើផ្ទៃទឹក មានពណ៌ក្រហមដូចជាឈាម
23. ពួកគេស្រែកថា៖ «មើល៍ សុទ្ធតែឈាម! ស្ដេចទាំងនោះពិតជាប្រយុទ្ធកាប់សម្លាប់គ្នាទៅវិញទៅមកស្លាប់អស់ហើយ! មក៍! ពួកម៉ូអាប់យើងនាំគ្នាទៅរឹបអូសយកជយភ័ណ្ឌ ឥឡូវនេះ!»។
24. ជនជាតិម៉ូអាប់នាំគ្នាទៅដល់ជំរំរបស់អ៊ីស្រាអែល កងទ័ពអ៊ីស្រាអែលក៏ចេញមកវាយប្រហារជនជាតិម៉ូអាប់ដែលបាក់ទ័ពរត់នៅចំពោះមុខពួកគេ។ កងទ័ពអ៊ីស្រាអែលដេញតាមប្រហារជនជាតិម៉ូអាប់ ចូលរហូតដល់ក្នុងស្រុក ហើយវាយពួកគេឲ្យបរាជ័យយ៉ាងធ្ងន់។
25. កងទ័ពអ៊ីស្រាអែលបំផ្លាញទីក្រុងទាំងប៉ុន្មានចោល ព្រមទាំងនាំគ្នាយកដុំថ្ម ទៅបោះពេញក្នុងស្រែចម្ការដ៏ល្អៗទាំងអស់។ ពួកគេបិទប្រភពទឹកទាំងអស់ចោល និងកាប់រំលំដើមឈើដ៏ល្អៗទាំងអស់ចោលដែរ។ ទីបំផុត មានតែក្រុងគារ-ហារ៉ាសែត ប៉ុណ្ណោះដែលនៅមានកំពែងព័ទ្ធជុំវិញ។ ពលទាហានកាន់ដង្ហក់នាំគ្នាឡោមព័ទ្ធ និងវាយយកក្រុងនោះ។
26. កាលស្ដេចស្រុកម៉ូអាប់ដឹងច្បាស់ថា ខ្លួនគ្មានកម្លាំងទប់ទល់បាន ទ្រង់ក៏ប្រមូលទ័ពដែលកាន់ដាវបានចំនួនប្រាំពីររយនាក់ វាយបើកផ្លូវសម្រុកទៅលើស្ដេចអេដុម ប៉ុន្តែ មិនបានសម្រេចឡើយ។
27. ដូច្នេះ ស្ដេចស្រុកម៉ូអាប់យករាជបុត្រច្បងដែលត្រូវស្នងរាជ្យ មកធ្វើយញ្ញបូជានៅលើកំពែងក្រុង បណ្ដាលឲ្យកងទ័ពអ៊ីស្រាអែលរន្ធត់ចិត្តជាខ្លាំង ហើយនាំគ្នាដកទ័ពវិលទៅកាន់ស្រុករបស់ខ្លួនវិញ។