1. ក្នុងរជ្ជកាលព្រះបាទយេហូយ៉ាគីម ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំង។ ព្រះបាទយេហូយ៉ាគីមសុំចុះចូល ហើយធ្វើជារណបស្ដេចស្រុកបាប៊ីឡូនអស់រយៈពេលបីឆ្នាំ។ បន្ទាប់មក ព្រះបាទយេហូយ៉ាគីម ក៏បះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។
2. គ្រានោះព្រះអម្ចាស់ចាត់ពួកចោរព្រៃ ជាជនជាតិខាល់ដេ ជនជាតិស៊ីរី ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន ឲ្យប្រឆាំងនឹងព្រះបាទយេហូយ៉ាគីម។ ព្រះអង្គចាត់ពួកគេឲ្យមកបំផ្លាញស្រុកយូដា ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ។
3. ព្រះអម្ចាស់ធ្វើឲ្យទុក្ខវេទនាទាំងនេះកើតមានដល់ស្រុកយូដា ដើម្បីបណ្ដេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលព្រះបាទម៉ាណាសេបានប្រព្រឹត្ត