២ ពង្សា‌វតារ‌ក្សត្រ 21:17-20 Khmer Standard Version (KHSV)

17. រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​ម៉ាណា‌សេ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ គឺ​អំពើ​បាប សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

18. កាល​ព្រះ‌បាទ​ម៉ាណា‌សេ​សោយ​ទិវង្គត គេ​បាន​យក​សព​របស់​ស្ដេច​ទៅ​បញ្ចុះ​ក្នុង​សួន​ឧទ្យាន​នៃ​រាជ​វាំង គឺ​សួន​របស់​លោក​អ៊ូសា ហើយ​ព្រះ‌បាទ​អាំម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

19. កាល​ព្រះ‌បាទ​អាំម៉ូន​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះ‌ជន្មាយុ​ម្ភៃ​ពីរ​វស្សា ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា មស៊ូ‌លេ‌ម៉េត ជា​កូន​របស់​លោក​ហារូស ជា​អ្នក​ស្រុក​យ៉ុត‌បា។

20. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ម៉ាណា‌សេ ជា​បិតា។

២ ពង្សា‌វតារ‌ក្សត្រ 21