1. នៅគ្រានោះ ព្រះបាទហេសេគាប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស មកគាល់ស្ដេច ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា សូមព្រះករុណាផ្ដែផ្ដាំរាជវង្សានុវង្សឲ្យហើយទៅ ដ្បិតព្រះករុណាមិនរស់រានតទៅទៀតទេ ព្រះករុណាជិតសោយទិវង្គតហើយ»។
2. ព្រះបាទហេសេគាបែរព្រះភ័ក្ត្រទៅរកជញ្ជាំងទូលអង្វរព្រះអម្ចាស់ដូចតទៅ៖
3. «ឱ! ព្រះអម្ចាស់អើយ សូមកុំភ្លេចឡើយថា ទូលបង្គំបានដើរតាមមាគ៌ារបស់ព្រះអង្គ ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលព្រះអង្គគាប់ព្រះហឫទ័យប៉ុណ្ណោះ!»។ ព្រះបាទហេសេគាបង្ហូរជលនេត្រយ៉ាងខ្លាំង។