26. អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេពួកគេភ័យខ្លាច ហើយអាម៉ាស់មុខពួកគេប្រៀបបីដូចជាស្មៅនៅតាមទីវាលឬដូចរុក្ខជាតិនៅតាមចម្ការនិងដូចស្មៅដុះនៅលើដំបូលផ្ទះឬដូចស្រូវកំពុងតែក្រៀមស្វិតទៅមុនពេលមានពន្លកលូតចេញមក។
27. ចំណែកឯយើងវិញ អ្នកធ្វើអ្វីក៏ដោយយើងដឹងទាំងអស់!ពេលណាអ្នកអង្គុយ ពេលណាអ្នកចេញ ឬចូលពេលអ្នកច្រឡោតខឹងនឹងយើង ក៏យើងដឹងដែរ
28. ដ្បិតអ្នកច្រឡោតខឹងនឹងយើងយើងបានឮពាក្យសម្ដីព្រហើនៗរបស់អ្នកហេតុនេះហើយបានជាយើងយកកន្លុះមកដាក់ច្រមុះអ្នកនិងយកបង្ហៀរមកដាក់មាត់អ្នកហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញតាមផ្លូវដែលអ្នកបានធ្វើដំណើរមក។
29. ចំពោះអ្នកវិញ ហេសេគាអើយ យើងនឹងបង្ហាញទីសម្គាល់មួយឲ្យអ្នកឃើញ គឺឆ្នាំនេះ អ្នករាល់គ្នាបរិភោគស្រូវធ្លាក់មកពីលើ ឆ្នាំក្រោយ អ្នករាល់គ្នានឹងបរិភោគស្រូវដែលដុះចេញពីដីមកដោយឯកឯង តែឆ្នាំក្រោយមួយទៀត អ្នករាល់គ្នាត្រូវសាបព្រោះច្រូតកាត់ អ្នករាល់គ្នាត្រូវដាំទំពាំងបាយជូរ រួចបរិភោគផលនោះទៅ។
30. អ្នកស្រុកយូដាដែលបានរួចជីវិត និងនៅសេសសល់ប្រៀបដូចជាដើមឈើ ដែលចាក់ឫសទៅក្នុងដី ហើយមានមែកពេញទៅដោយផ្លែ។