25. សានហេរីបអើយ អ្នកមិនដឹងទេឬថាយើងបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍ទាំងនេះ តាំងពីបុរាណកាលមកម៉្លេះ!ឥឡូវនេះ យើងធ្វើឲ្យសម្រេចដើម្បីកម្ទេចក្រុងដែលមានកំពែងដ៏រឹងមាំឲ្យក្លាយទៅជាគំនរឥដ្ឋ។
26. អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេពួកគេភ័យខ្លាច ហើយអាម៉ាស់មុខពួកគេប្រៀបបីដូចជាស្មៅនៅតាមទីវាលឬដូចរុក្ខជាតិនៅតាមចម្ការនិងដូចស្មៅដុះនៅលើដំបូលផ្ទះឬដូចស្រូវកំពុងតែក្រៀមស្វិតទៅមុនពេលមានពន្លកលូតចេញមក។
27. ចំណែកឯយើងវិញ អ្នកធ្វើអ្វីក៏ដោយយើងដឹងទាំងអស់!ពេលណាអ្នកអង្គុយ ពេលណាអ្នកចេញ ឬចូលពេលអ្នកច្រឡោតខឹងនឹងយើង ក៏យើងដឹងដែរ