35. ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូប តាមទួលខ្ពស់ៗដដែល។ ព្រះបាទយ៉ូថាមបានសង់ទ្វារខាងលើព្រះដំណាក់របស់ព្រះអម្ចាស់។
36. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូថាម និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
37. នៅគ្រានោះ ព្រះអម្ចាស់បានចាប់ផ្ដើមចាត់ព្រះបាទរេស៊ីន ជាស្ដេចស្រុកស៊ីរី និងព្រះបាទពេកាជាកូនរបស់លោករេម៉ាលា ឲ្យមកលុកលុយស្រុកយូដា។
38. ព្រះបាទយ៉ូថាមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្ស នៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអហាស ជាបុត្រ ឡើងស្នងរាជ្យ។