២ ពង្សា‌វតារ‌ក្សត្រ 15:23-25 Khmer Standard Version (KHSV)

23. នៅ​ឆ្នាំ​ទី​ហា‌សិប​នៃ​រជ្ជកាល​ព្រះ‌បាទ​អសា‌រា ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ពេកា‌ហ៊ា ជា​បុត្រ​របស់​ព្រះ‌បាទ​មណា‌ហិម បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល។ ស្ដេច​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ នៅ​ក្រុង​សាម៉ារី។

24. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

25. លោក​ពេកា​ជា​កូន​របស់​លោក​រេម៉ា‌លា ហើយ​ជា​អង្គ​រក្ស​របស់​ស្ដេច បាន​ឃុប‌ឃិត​ជា​មួយ​លោក​អើកុប និង​លោក​អើរី‌យេ​ធ្វើ​គុត​ស្ដេច ក្នុង​ដំណាក់​មួយ​នៃ​រាជ‌វាំង នៅ​ក្រុង​សាម៉ារី។ ពេល​នោះ លោក​មាន​ពល​ទាហាន​ហា‌សិប​នាក់ ជា​អ្នក​ស្រុក​កាឡាដ ចូល​រួម​ជា​មួយ​ដែរ។ លោក​បាន​ធ្វើ​គុត​ព្រះ‌បាទ​ពេកា‌ហ៊ា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។

២ ពង្សា‌វតារ‌ក្សត្រ 15