5. អ្នកទទួលខុសត្រូវក្នុងវាំង ចៅហ្វាយក្រុង ពួកព្រឹទ្ធាចារ្យ និងពួកគ្រូបាធ្យាយ ចាត់គេឲ្យទៅជម្រាបលោកយេហ៊ូវថា៖ «យើងខ្ញុំប្របាទជាអ្នកបម្រើរបស់លោកម្ចាស់ យើងខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ តាមតែលោកម្ចាស់បង្គាប់។ យើងខ្ញុំមិនជ្រើសតាំងនរណាម្នាក់ជាស្ដេចទេ សូមលោកម្ចាស់ប្រព្រឹត្តតាមតែលោកម្ចាស់យល់ឃើញថាល្អចុះ!»។
6. លោកយេហ៊ូវធ្វើសារមួយទៀតផ្ញើជូនអស់លោកទាំងនោះ មានសេចក្ដីដូចតទៅ៖ «ប្រសិនបើអស់លោកចូលមកខាងខ្ញុំ និងស្ដាប់តាមបញ្ជារបស់ខ្ញុំ ចូរកាត់កបុត្រាទាំងអស់របស់ម្ចាស់អស់លោក ហើយយកក្បាលមកឲ្យខ្ញុំនៅក្រុងយេសរាល នាថ្ងៃស្អែក ពេលថ្មើរនេះ!»។ ពេលនោះ បុត្រាទាំងចិតសិបអង្គរស់នៅតាមផ្ទះរបស់នាម៉ឺនធំៗ ក្នុងក្រុងសាម៉ារី ហើយលោកទាំងនោះចិញ្ចឹមពួកគេ។
7. ពេលពួកមេដឹកនាំនៃក្រុងសាម៉ារីទទួលសាររបស់លោកយេហ៊ូវ គេនាំគ្នាចាប់បុត្រារបស់ស្ដេចទាំងចិតសិបអង្គនោះ មកកាត់ក យកក្បាលដាក់ក្នុងកព្ឆោ នាំទៅជូនលោកយេហ៊ូវនៅក្រុងយេសរាល។
8. អ្នកនាំសារម្នាក់រត់ទៅជម្រាបលោកយេហ៊ូវថា គេនាំក្បាលរបស់កូនស្ដេចមកហើយ។ លោកយេហ៊ូវបញ្ជាថា៖ «ចូរយកក្បាលទាំងនោះទៅដាក់ជាពីរគំនរ នៅត្រង់មាត់ទ្វារក្រុង រហូតដល់ព្រឹកស្អែក»។