២ ធីម៉ូថេ 4:8-14 Khmer Standard Version (KHSV)

8. ឥឡូវ​នេះ ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិត បាន​បម្រុង​ភួង​ជ័យ​នៃ​សេចក្ដី​សុចរិត​ទុក​សម្រាប់​ខ្ញុំ ហើយ​ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​យាង​មក ទ្រង់​មិន​ត្រឹម​តែ​ប្រទាន​ឲ្យ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់ ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​យាង​មក​យ៉ាង​ឱឡា‌រិក​នោះ​ដែរ។

9. ចូរ​លៃ‌លក​ទៅ​រក​ខ្ញុំ​ជា​ប្រញាប់។

10. លោក​ដេម៉ាស​បាន​បោះ​បង់​ចោល​ខ្ញុំ ព្រោះ​គាត់​ស្រឡាញ់​លោកីយ៍​នេះ ហើយ​ចេញ​ដំណើរ​ទៅ​ក្រុង​ថេស្សា‌ឡូនិក។ លោក​ក្រេសេន​បាន​ទៅ​ស្រុក​កាឡាទី ហើយ​លោក​ទីតុស​ទៅ​ស្រុក​ដាល់ម៉ា‌ទា។

11. មាន​តែ​លោក​លូកា​ម្នាក់​ប៉ុណ្ណោះ ដែល​នៅ​ជា​មួយ​ខ្ញុំ។ ចូរ​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ​ផង ដ្បិត​គាត់​អាច​ជួយ​បំពេញ​មុខ‌ងារ​របស់​ខ្ញុំ​បាន។

12. ខ្ញុំ​បាន​ចាត់​លោក​ទីឃី‌កុស​ឲ្យ​ទៅ​ក្រុង​អេភេសូ។

13. ពេល​អ្នក​ចេញ​ទៅ ចូរ​យក​អាវ​ធំ​ដែល​ខ្ញុំ​ទុក​នៅ​ផ្ទះ​លោក​ការ‌ប៉ុស​នៅ​ក្រុង​ត្រូអាស ព្រម​ទាំង​យក​សៀវភៅ​មក​ជា​មួយ​ផង ជា​ពិសេស​ក្រាំង​ស្បែក។

14. លោក​អលេក្សាន‌ត្រុស​ជា​ជាង​ដែក បាន​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ច្រើន។ ព្រះ‌អម្ចាស់​នឹង​តប​ស្នង​ទៅ​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​ជា​មិន​ខាន។

២ ធីម៉ូថេ 4