២ កូរិន‌ថូស 9:8-12 Khmer Standard Version (KHSV)

8. ព្រះ‌អង្គ​អាច​នឹង​ប្រទាន​ពរ​ដ៏​ហូរ‌ហៀរ​គ្រប់​យ៉ាង​ដល់​បង‌ប្អូន ដើម្បី​ឲ្យ​បង‌ប្អូន​មាន​អ្វីៗ​ទាំង​អស់​ដែល​បង‌ប្អូន​ត្រូវ​ការ​ដ៏​ចាំ‌បាច់​នោះ​ជា‌និច្ច ហើយ​ថែម​ទាំង​នៅ​សល់​បរិបូណ៌​សម្រាប់​ចែក​ទាន​ផង

9. ដូច​មាន​ចែង​ទុក​មក​ថា: «ព្រះ‌អង្គ​ចែក ព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក​ក្រ សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ រហូត​ត​រៀង​ទៅ»។

10. ព្រះ‌អង្គ​ដែល​«ប្រទាន​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​ប្រទាន​ចំណី​អាហារ​ឲ្យ​គេ​ផង​នោះ» ទ្រង់​ក៏​ផ្គត់‌ផ្គង់​គ្រាប់​ពូជ​ឲ្យ​បង‌ប្អូន និង​ឲ្យ​គ្រាប់​ពូជ​នោះ​កើន​ចំនួន​ឡើង​ដែរ ហើយ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត​របស់​បង‌ប្អូន បង្កើត​ផល​បាន​ច្រើន​ឡើង​ថែម​ទៀត។

11. ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​បង‌ប្អូន​ទៅ​ជា​អ្នក​មាន​គ្រប់​វិស័យ​ទាំង​អស់ ដើម្បី​ឲ្យ​បង‌ប្អូន​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា​គ្រប់​ជំពូក និង​ឲ្យ​អ្នក​ឯ​ទៀតៗ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដោយ​យើង​ជួយ​គេ

12. ដ្បិត​មុខ‌ងារ​ប្រមូល​ប្រាក់​នេះ មិន​ត្រឹម​តែ​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ជឿ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជួយ​គេ​ឲ្យ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្រើន​ឡើង​ទៀត​ផង។

២ កូរិន‌ថូស 9