20. យើងចង់ចៀសវាងមិនឲ្យគេរិះគន់យើង អំពីរបៀបចាត់ចែងប្រាក់ដែលរៃបានដ៏ច្រើននេះឡើយ
21. ដ្បិតយើងចង់ធ្វើការល្អ មិនត្រឹមតែនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ប៉ុណ្ណោះទេ គឺថែមទាំងនៅចំពោះមុខមនុស្សទាំងអស់ទៀតផង។
22. យើងបានចាត់បងប្អូនយើងម្នាក់ទៀតឲ្យមកជាមួយអ្នកទាំងពីរ។ យើងធ្លាប់ល្បងលមើលចិត្តគាត់ជាច្រើនលើកច្រើនសា ហើយឃើញថា គាត់ពិតជាមានចិត្តខ្នះខ្នែងមែន។ លើកនេះគាត់បានបង្ហាញនូវទឹកចិត្តខ្នះខ្នែងជាងមុនទៅទៀត ព្រោះគាត់ទុកចិត្តបងប្អូនខ្លាំងណាស់។
23. ចំពោះលោកទីតុស គាត់ជាសហការីរបស់ខ្ញុំ ហើយគាត់ធ្វើការរួមជាមួយខ្ញុំ ដើម្បីបម្រើបងប្អូន។ រីឯបងប្អូនពីរនាក់ទៀតជាតំណាងរបស់ក្រុមជំនុំ និងជាសិរីរុងរឿងរបស់ព្រះគ្រិស្ដ។
24. ដូច្នេះ សូមបងប្អូនសម្តែងឲ្យក្រុមជំនុំនានាឃើញថា បងប្អូនស្រឡាញ់គេពិតមែន និងឃើញថា សេចក្ដីដែលយើងនិយាយសរសើរពីបងប្អូនប្រាប់គេនោះ ពិតជាត្រឹមត្រូវមែន។