14. ប្រសិនបើខ្ញុំបានខ្ពស់មុខបន្តិច ដោយនិយាយសរសើរពីបងប្អូនប្រាប់គាត់ ក៏ខ្ញុំមិនខ្មាសគាត់ដែរ។ សេចក្ដីដែលយើងសរសើរពីបងប្អូនប្រាប់លោកទីតុស គាត់នឹងឃើញថាជាការពិតមែន ដូចយើងធ្លាប់តែនិយាយអ្វីៗគ្រប់យ៉ាងប្រាប់បងប្អូន ស្របតាមសេចក្ដីពិតយ៉ាងនោះដែរ។
15. ពេលគាត់នឹកឃើញថា បងប្អូនទាំងអស់គ្នាតែងតែយកចិត្តទុកដាក់ស្ដាប់បង្គាប់ និងទទួលគាត់ដោយគោរពកោតខ្លាចញាប់ញ័រផងនោះ គាត់មានចិត្តស្រឡាញ់បងប្អូនរឹតតែខ្លាំងឡើងៗ។
16. ខ្ញុំត្រេកអរណាស់ ព្រោះខ្ញុំអាចទុកចិត្តបងប្អូន ក្នុងគ្រប់កិច្ចការទាំងអស់។