២ កូរិន‌ថូស 10:10-15 Khmer Standard Version (KHSV)

10. ដ្បិត​មាន​គេ​ថា «ពាក្យ​ក្នុង​សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ​ណាស់ ហើយ​ក៏​តឹង‌រ៉ឹង​ផង តែ​ពេល​គាត់​នៅ​ទី​នេះ គាត់​មិន​ហ៊ាន​ធ្វើ​អ្វី​នរណា​ទេ ហើយ​ក៏​គ្មាន​វោហារ​អ្វី​ដែរ»។

11. អ្នក​ដែល​និយាយ​ដូច្នេះ ត្រូវ​គិត​ថា​ពេល​យើង​មិន​នៅ យើង​និយាយ​បែប​ណា ពេល​យើង​នៅ​ជា​មួយ យើង​ក៏​នឹង​ប្រព្រឹត្ត​បែប​នោះ​ដែរ។

12. យើង​មិន​ហ៊ាន​លើក​ខ្លួន​ឲ្យ​ស្មើ​នឹង​អ្នក​ខ្លះ​ដែល​តែង​តាំង​ខ្លួន​ឯង ឬ​ក៏​ប្រៀប​ផ្ទឹម​ខ្លួន​យើង​ទៅ​នឹង​គេ​នោះ​ឡើយ។ អ្នក​ទាំង​នោះ​បាន​លើក​ខ្លួន​តាំង​ជា​រង្វាស់​សម្រាប់​វាស់​ខ្លួន​ឯង ហើយ​ប្រៀប​ផ្ទឹម​ខ្លួន​ឯង​ទៅ​នឹង​ខ្លួន​ឯង! គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ!

13. រីឯ​យើង​វិញ យើង​មិន​អួត​ខ្លួន​ហួស​កម្រិត​ទេ គឺ​យើង​ធ្វើ​តាម​កម្រិត​នៃ​ព្រំ‌ដែន​ដែល​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក ដោយ​ប្រទាន​ឲ្យ​យើង​បាន​មក​ដល់​ស្រុក​បង‌ប្អូន​នេះ។

14. បង‌ប្អូន​ស្ថិត​នៅ​ក្នុង​ព្រំ‌ដែន ដែល​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក​ឲ្យ​យើង ដូច្នេះ នៅ​ពេល​យើង​បាន​មក​ដល់​ទី​នេះ​មុន​គេ ដើម្បី​នាំ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ដ យើង​មិន​ធ្វើ​អ្វី​ហួស​កំណត់​ព្រំ‌ដែន​នេះ​ទេ។

15. យើង​មិន​អួត​ខ្លួន​ហួស​កម្រិត គឺ​មិន​អួត​អំពី​កិច្ចការ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​នោះ​ឡើយ។ យើង​សង្ឃឹម​ថា ជំនឿ​របស់​បង‌ប្អូន​នឹង​ចម្រើន​ឡើង ហើយ​យើង​អាច​នឹង​បំពេញ​កិច្ចការ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ក្នុង​ចំណោម​បង‌ប្អូន តាម​ព្រំ‌ដែន​ដែល​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក​ឲ្យ​យើង។

២ កូរិន‌ថូស 10