២ កូរិន‌ថូស 1:22-24 Khmer Standard Version (KHSV)

22. ហើយ​ព្រះ‌អង្គ​ក៏​បាន​ដៅ​សញ្ញា​សម្គាល់​របស់​ព្រះ‌អង្គ​លើ​យើង និង​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បញ្ចាំ​ចិត្ត​យើង​ផង​ដែរ។

23. ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន ដោយ​មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ថា ហេតុ​ដែល​ខ្ញុំ​មិន​ទាន់​បាន​ទៅ​ក្រុង​កូរិនថូស​នោះ គឺ​មក​ពី​ខ្ញុំ​យោគ‌យល់​ដល់​បង‌ប្អូន (បើ​មិន​ពិត​ទេ សូម​ព្រះ‌អង្គ​ផ្ដាច់​ជីវិត​ខ្ញុំ​ចុះ)។

24. យើង​មិន​ចង់​ត្រួត‌ត្រា​លើ​ជំនឿ​របស់​បង‌ប្អូន​ទេ ដ្បិត​ជំនឿ​របស់​បង‌ប្អូន​មាំ‌មួន​រួច​ស្រេច​ទៅ​ហើយ យើង​គ្រាន់​តែ​ចង់​ធ្វើ​ការ​រួម​ជា​មួយ​បង‌ប្អូន ដើម្បី​ឲ្យ​បង‌ប្អូន​មាន​អំណរ​តែ​ប៉ុណ្ណោះ។

២ កូរិន‌ថូស 1