១ សាំយូ‌អែល 8:9-13 Khmer Standard Version (KHSV)

9. ដូច្នេះ ចូរ​ស្ដាប់​តាម​ពាក្យ​សម្ដី​ពួក​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែ ចូរ​ព្រមាន​ពួក​គេ​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មុន ព្រម​ទាំង​ពន្យល់​ពួក​គេ​ថា ស្ដេច​ដែល​នឹង​សោយ​រាជ្យ​លើ​ពួក​គេ​នោះ មាន​សិទ្ធិ​យ៉ាង​ណាៗ​ខ្លះ»។

10. លោក​សាំយូ‌អែល​បាន​នាំ​យក​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ មក​ថ្លែង​ប្រាប់​ប្រជា‌ជន ដែល​ទាម‌ទារ​សុំ​ឲ្យ​មាន​ស្ដេច​នោះ​ថា៖

11. «ស្ដេច​ដែល​នឹង​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា​មាន​សិទ្ធិ​ដូច​ត​ទៅ គឺ​ស្ដេច​នឹង​យក​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាហាន ខ្លះ​នៅ​ខាង​កង​រទេះ​ចំបាំង​របស់​ស្ដេច ខ្លះ​នៅ​ខាង​ទ័ព​សេះ​របស់​ស្ដេច ខ្លះ​ទៀត​រត់​នៅ​មុខ​រាជ‌រថ។

12. ស្ដេច​នឹង​តែង‌តាំង​មេ​កង​ឲ្យ​ត្រួត​ទាហាន​មួយ​ពាន់​នាក់ ឬ​មេ​ក្រុម​ដែល​ត្រួត​ទាហាន​ហា‌សិប​នាក់។ ស្ដេច​ប្រើ​អ្នក​ខ្លះ​ឲ្យ​ទៅ​ភ្ជួរ​រាស់ ច្រូត​កាត់​ថ្វាយ​ស្ដេច ហើយ​ខ្លះ​ទៀត​ផលិត​គ្រឿង​អាវុធ និង​គ្រឿង​ប្រដាប់​រទេះ​ចំបាំង​របស់​ស្ដេច។

13. ស្ដេច​នឹង​ប្រើ​កូន​ស្រីៗ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​អ្នក​លាប​គ្រឿង​ក្រអូប អ្នក​ដាំ​បាយ និង​អ្នក​ធ្វើ​នំ។

១ សាំយូ‌អែល 8