20. ដើម្បីឲ្យយើងបានដូចប្រជាជាតិទាំងប៉ុន្មានទៀតដែរ។ ស្ដេចរបស់យើងនឹងគ្រប់គ្រងលើយើង ទ្រង់នឹងយាងនាំមុខយើង ហើយចេញទៅច្បាំងជាមួយយើង»។
21. កាលលោកសាំយូអែលឮពាក្យសម្ដីទាំងប៉ុន្មានរបស់ប្រជាជន លោកក៏យកទៅទូលព្រះអម្ចាស់។
22. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកសាំយូអែលថា៖ «ចូរស្ដាប់តាមពាក្យរបស់គេ ហើយតែងតាំងស្ដេចមួយអង្គឲ្យគ្រងរាជ្យលើពួកគេចុះ!»។ បន្ទាប់មក លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ចូរនាំគ្នាវិលត្រឡប់ទៅស្រុកភូមិរៀងៗខ្លួនវិញចុះ!»។