11. «ស្ដេចដែលនឹងសោយរាជ្យលើអ្នករាល់គ្នាមានសិទ្ធិដូចតទៅ គឺស្ដេចនឹងយកកូនប្រុសរបស់អ្នករាល់គ្នាធ្វើជាទាហាន ខ្លះនៅខាងកងរទេះចំបាំងរបស់ស្ដេច ខ្លះនៅខាងទ័ពសេះរបស់ស្ដេច ខ្លះទៀតរត់នៅមុខរាជរថ។
12. ស្ដេចនឹងតែងតាំងមេកងឲ្យត្រួតទាហានមួយពាន់នាក់ ឬមេក្រុមដែលត្រួតទាហានហាសិបនាក់។ ស្ដេចប្រើអ្នកខ្លះឲ្យទៅភ្ជួររាស់ ច្រូតកាត់ថ្វាយស្ដេច ហើយខ្លះទៀតផលិតគ្រឿងអាវុធ និងគ្រឿងប្រដាប់រទេះចំបាំងរបស់ស្ដេច។
13. ស្ដេចនឹងប្រើកូនស្រីៗរបស់អ្នករាល់គ្នាឲ្យធ្វើជាអ្នកលាបគ្រឿងក្រអូប អ្នកដាំបាយ និងអ្នកធ្វើនំ។
14. ស្ដេចនឹងយកស្រែ ចម្ការទំពាំងបាយជូរ និងចម្ការអូលីវដ៏ល្អៗរបស់អ្នករាល់គ្នា ប្រគល់ទៅឲ្យមេទ័ពរបស់ខ្លួន។
15. ស្ដេចនឹងយកពន្ធមួយភាគដប់នៃភោគផលពីស្រូវ ពីចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នា ប្រគល់ទៅឲ្យមហាតលិក រាជការ និងរាជបម្រើរបស់ខ្លួន។
16. ស្ដេចនឹងយកខ្ញុំបម្រើប្រុសស្រី និងពួកយុវជន របស់អ្នករាល់គ្នា គឺអ្នកដែលមានកម្លាំងកំហែងជាងគេ ព្រមទាំងយកសត្វលារបស់អ្នករាល់គ្នា ឲ្យទៅធ្វើការងាររបស់ខ្លួន។
17. ស្ដេចនឹងយកចៀមចំនួនមួយភាគដប់ ពីហ្វូងចៀមរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងក្លាយជាខ្ញុំបម្រើរបស់ស្ដេច។