១ សាំយូ‌អែល 8:1-4 Khmer Standard Version (KHSV)

1. កាល​លោក​សាំយូ‌អែល​មាន​វ័យ​កាន់​តែ​ចាស់​ណាស់​ហើយ លោក​បាន​តែង‌តាំង​កូន​ប្រុសៗ​របស់​លោក​ឲ្យ​គ្រប់‌គ្រង​ប្រជា‌ជន​អ៊ីស្រា‌អែល។

2. កូន​ប្រុស​ច្បង​របស់​លោក​ឈ្មោះ​យ៉ូ‌អែល និង​កូន​ទី​ពីរ​ឈ្មោះ​អប៊ី‌យ៉ា។ អ្នក​ទាំង​ពីរ​គ្រប់‌គ្រង​នៅ​ក្រុង​បៀរ‌សេបា។

3. ប៉ុន្តែ កូន​ប្រុស​របស់​លោក​សាំយូ‌អែល​ពុំ​បាន​ដើរ​តាម​គន្លង​របស់​ឪពុក​ទេ។ ពួក​គេ​គិត​តែ​ពី​ចង់​បាន​ប្រាក់​កាស ស៊ី​សំណូក និង​កាត់​ក្ដី​ដោយ​អយុត្តិធម៌។

4. ហេតុ​នេះ ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រជុំ​គ្នា ហើយ​ទៅ​ជួប​លោក​សាំយូ‌អែល​នៅ​រ៉ាម៉ា។

១ សាំយូ‌អែល 8