13. កងទ័ពភីលីស្ទីនបាក់ស្បាតលែងហ៊ានលុកលុយទឹកដីអ៊ីស្រាអែលទៀត។ ព្រះអម្ចាស់បានសម្តែងឫទ្ធានុភាព ប្រឆាំងនឹងជនជាតិភីលីស្ទីន អស់មួយជីវិតរបស់លោកសាំយូអែល។
14. ក្រុងទាំងប៉ុន្មាន ដែលពួកភីលីស្ទីនវាយដណ្ដើមយកពីអ៊ីស្រាអែលនោះ គឺចាប់តាំងពីក្រុងអេក្រុនរហូតដល់កាថ និងតំបន់ជិតខាង បានត្រឡប់មកជាកម្មសិទ្ធិរបស់អ៊ីស្រាអែល ជនជាតិអ៊ីស្រាអែលរំដោះយកទឹកដីទាំងនោះ ពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន។ មួយវិញទៀត ជនជាតិអ៊ីស្រាអែល និងជនជាតិអាម៉ូរី ក៏រស់នៅយ៉ាងសុខសាន្តជាមួយគ្នាដែរ។
15. លោកសាំយូអែលបានគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលអស់មួយជីវិត។
16. រៀងរាល់ឆ្នាំ លោកតែងធ្វើដំណើរជុំវិញស្រុកអ៊ីស្រាអែល ពីបេតអែលទៅគីលកាល់ និងមីសប៉ា ហើយលោកកាត់ក្ដីឲ្យជនជាតិអ៊ីស្រាអែលនៅកន្លែងទាំងនោះ។