11. កងទ័ពអ៊ីស្រាអែលចេញពីមីសប៉ា ដេញតាមប្រហារពួកភីលីស្ទីន រហូតដល់បេតកា។
12. លោកសាំយូអែលបានយកថ្មមកដាក់នៅចន្លោះមីសប៉ា និងសេន ហើយដាក់ឈ្មោះថ្មនោះថាអេបេន-អេស៊ើរ ដោយពោលថា ព្រះអម្ចាស់បានសង្គ្រោះយើងរហូតដល់ពេលនេះ។
13. កងទ័ពភីលីស្ទីនបាក់ស្បាតលែងហ៊ានលុកលុយទឹកដីអ៊ីស្រាអែលទៀត។ ព្រះអម្ចាស់បានសម្តែងឫទ្ធានុភាព ប្រឆាំងនឹងជនជាតិភីលីស្ទីន អស់មួយជីវិតរបស់លោកសាំយូអែល។
14. ក្រុងទាំងប៉ុន្មាន ដែលពួកភីលីស្ទីនវាយដណ្ដើមយកពីអ៊ីស្រាអែលនោះ គឺចាប់តាំងពីក្រុងអេក្រុនរហូតដល់កាថ និងតំបន់ជិតខាង បានត្រឡប់មកជាកម្មសិទ្ធិរបស់អ៊ីស្រាអែល ជនជាតិអ៊ីស្រាអែលរំដោះយកទឹកដីទាំងនោះ ពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន។ មួយវិញទៀត ជនជាតិអ៊ីស្រាអែល និងជនជាតិអាម៉ូរី ក៏រស់នៅយ៉ាងសុខសាន្តជាមួយគ្នាដែរ។
15. លោកសាំយូអែលបានគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលអស់មួយជីវិត។
16. រៀងរាល់ឆ្នាំ លោកតែងធ្វើដំណើរជុំវិញស្រុកអ៊ីស្រាអែល ពីបេតអែលទៅគីលកាល់ និងមីសប៉ា ហើយលោកកាត់ក្ដីឲ្យជនជាតិអ៊ីស្រាអែលនៅកន្លែងទាំងនោះ។
17. បន្ទាប់មក លោកវិលត្រឡប់ទៅគេហដ្ឋានរបស់លោកនៅរ៉ាម៉ាវិញ គឺទីនោះហើយដែលលោកកាត់ក្ដីឲ្យជនជាតិអ៊ីស្រាអែល និងសង់អាសនៈមួយថ្វាយព្រះអម្ចាស់។