១ សាំយូ‌អែល 5:7-11 Khmer Standard Version (KHSV)

7. កាល​ពួក​គេ​ឃើញ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ចំពោះ​ខ្លួន​ដូច្នេះ ក៏​និយាយ​ថា៖ «មិន​ត្រូវ​ទុក​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ក្នុង​ស្រុក​យើង​ឡើយ ដ្បិត​ឫទ្ធា‌នុភាព​របស់​ព្រះ​នេះ​សង្កត់​មក​លើ​ពួក​យើង និង​ព្រះ‌ដាកុន​របស់​យើង​ខ្លាំង​ណាស់»។

8. ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​ស្ដេច​ត្រាញ់​ទាំង​អស់​នៃ​ជន‌ជាតិ​ភីលីស្ទីន​មក រួច​ពោល​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល?»។ ស្ដេច​ត្រាញ់​ទាំង​នោះ​ឆ្លើយ​ថា៖ «ត្រូវ​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​នេះ​ទៅ​ក្រុង​កាថ​វិញ!»។ ពួក​គេ​ក៏​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​ក្រុង​នោះ។

9. កាល​គេ​ផ្ទេរ​ហិប​ទៅ​ដល់​ក្រុង​កាថ​ហើយ ព្រះ‌អម្ចាស់​ក៏​បាន​ដាក់​ទោស​ក្រុង​នោះ​ដែរ ដោយ​ធ្វើ​ឲ្យ​មាន​កើត​វឹក‌វរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង គឺ​ព្រះ‌អង្គ​ដាក់​ទណ្ឌ‌កម្ម​ពួក​គេ​ឲ្យ​កើត​ឫស‌ដូង‌បាត តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។

10. ដូច្នេះ ពួក​គេ​បញ្ជូន​ហិប​របស់​ព្រះ‌ជាម្ចាស់​ទៅ​ក្រុង​អេក្រូន​វិញ។ ប៉ុន្តែ ពេល​គេ​នាំ​ហិប​របស់​ព្រះ‌ជាម្ចាស់​ចូល​ទៅ​ក្នុង​ក្រុង​អេក្រូន ប្រជា‌ជន​នៅ​ក្រុង​នោះ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «គេ​បាន​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មក​ក្នុង​ក្រុង​យើង ដើម្បី​សម្លាប់​យើង​ទាំង​អស់​គ្នា​ហើយ»។

11. ពួក​គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​ស្ដេច​ត្រាញ់​ទាំង​អស់​នៃ​ជន‌ជាតិ​ភីលីស្ទីន​មក រួច​ពោល​ថា៖ «ចូរ​បញ្ជូន​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​ទៅ ដើម្បី​កុំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ត្រូវ​ស្លាប់ ដោយ‌សារ​ហិប​នោះ»។នៅ​ក្នុង​ទីក្រុង​ទាំង​មូល មាន​កើត​ជ្រួល‌ច្របល់​យ៉ាង​ខ្លាំង ព្រោះ​ព្រះ‌ជាម្ចាស់​បាន​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់‌ធ្ងរ។

១ សាំយូ‌អែល 5