ទាហានដែលនៅសេសសល់ នាំគ្នាវិលត្រឡប់មកទីតាំងទ័ពវិញ។ ពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលពោលថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាព្រះអម្ចាស់បណ្ដោយឲ្យយើងចាញ់ពួកភីលីស្ទីនដូច្នេះ? ចូរយើងទៅស៊ីឡូ នាំហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់យកមកជាមួយពួកយើង ដើម្បីឲ្យហិបនោះសង្គ្រោះពួកយើងពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ»។