3. បន្ទាប់មក ពួកគេសម្រុកទៅលើព្រះបាទសូល ទ័ពបាញ់ព្រួញបានដេញតាមទាន់ព្រះបាទសូល ធ្វើឲ្យស្ដេចតក់ស្លុតយ៉ាងខ្លាំង។
4. ស្ដេចមានរាជឱង្ការទៅសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេចថា៖ «ចូរហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ស្លាប់ដោយដៃរបស់សាសន៍ដទៃ ហើយឲ្យពួកគេប្រមាថមើលងាយយើងទេ»។ ប៉ុន្តែ សេនានោះមិនហ៊ានសម្លាប់ស្ដេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះ ព្រះបាទសូលក៏ហូតដាវ ហើយផ្ដួលខ្លួនទៅលើមុខដាវនោះ។
5. កាលសេនាកាន់គ្រឿងសស្ត្រារបស់ស្ដេចឃើញស្ដេចសោយទិវង្គតដូច្នេះ គាត់ក៏ហូតដាវ រួចផ្ដួលខ្លួនទៅលើមុខដាវ ស្លាប់ជាមួយស្ដេចដែរ។
6. ដូច្នេះ ព្រះបាទសូល បុត្រាទាំងបីអង្គ សេនាកាន់គ្រឿងសស្ត្រារបស់ស្ដេច និងពលទាហានទាំងអស់ បានស្លាប់ជាមួយគ្នា ក្នុងថ្ងៃតែមួយ។
7. កាលទ័ពអ៊ីស្រាអែលដែលស្ថិតនៅលើភ្នំម្ខាងទៀត និងនៅត្រើយខាងនាយទន្លេយ័រដាន់ ដឹងថា អ៊ីស្រាអែលបាក់ទ័ព ហើយព្រះបាទសូល ព្រមទាំងបុត្រាសុគតអស់ នោះពួកគេក៏បោះបង់ទីក្រុងចោល រត់ភៀសខ្លួនអស់។ កងទ័ពភីលីស្ទីនចូលមកកាន់កាប់ក្រុងទាំងនោះ។