10. បន្ទាប់មក ពួកគេយកគ្រឿងសស្ត្រាវុធរបស់ព្រះបាទសូលទៅតម្កល់ទុកក្នុងវិហារនៃព្រះអាស្តារ៉ូត ហើយយកសពរបស់ស្ដេចទៅព្យួរនៅកំពែងក្រុងបេតសាន។
11. អ្នកក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ បានដឹងអំពីហេតុការណ៍ដែលពួកភីលីស្ទីនប្រព្រឹត្តចំពោះព្រះបាទសូល។
12. ពួកទាហានដ៏អង់អាចនៅក្រុងនោះក៏នាំគ្នាចេញដំណើរទៅ។ ក្រោយពីដើរអស់រយៈពេលពេញមួយយប់ ពួកគេបានទៅដល់ក្រុងបេតសាន ហើយស្រាយសពរបស់ព្រះបាទសូល និងបុត្រា ចុះពីកំពែងក្រុងនោះ រួចនាំគ្នាវិលត្រឡប់មកក្រុងយ៉ាបេសវិញ យកសពទាំងនោះទៅបូជា។