25. ពាក្យលោកដាវីឌថ្លែងនេះជាច្បាប់ និងជាវិន័យមួយ ដែលជនជាតិអ៊ីស្រាអែលអនុវត្តតាម ចាប់តាំងពីថ្ងៃនោះតរៀងមក រហូតដល់សព្វថ្ងៃ។
26. កាលមកដល់ក្រុងស៊ីគឡាក់វិញ លោកដាវីឌបានផ្ញើចំណែកជយភ័ណ្ឌខ្លះទៅជូនពួកព្រឹទ្ធាចារ្យ នៅស្រុកយូដា ដែលជាមិត្តភក្ដិរបស់លោក ដោយផ្ដាំថា៖ «ជំនូនដែលខ្ញុំផ្ញើមកជូនអស់លោកនេះ ជាចំណែកជយភ័ណ្ឌដែលយើងដណ្ដើមបានពីខ្មាំងសត្រូវរបស់ព្រះអម្ចាស់»។
27. លោកបានផ្ញើជំនូនទាំងនោះទៅជូនអស់លោកព្រឹទ្ធាចារ្យនៅបេតអែល ព្រឹទ្ធាចារ្យនៅរ៉ាម៉ូត ក្នុងតំបន់ណេកិប ព្រឹទ្ធាចារ្យនៅយ៉ាទៀរ
28. ព្រឹទ្ធាចារ្យនៅអារ៉ូអ៊ើរ ព្រឹទ្ធាចារ្យនៅស៊ីភម៉ូត ព្រឹទ្ធាចារ្យនៅអែលធេម៉ូ
29. ព្រឹទ្ធាចារ្យនៅរ៉ាកាល ព្រឹទ្ធាចារ្យនៅភូមិរបស់ពួកយេរ៉ាម្អែល ព្រឹទ្ធាចារ្យនៅភូមិរបស់ពួកកែន
30. ព្រឹទ្ធាចារ្យនៅហោម៉ា ព្រឹទ្ធាចារ្យនៅកោរ-អាសាន ព្រឹទ្ធាចារ្យនៅអាថាក
31. ព្រឹទ្ធាចារ្យហេប្រូន ព្រមទាំងអស់លោកព្រឹទ្ធាចារ្យនៅគ្រប់ទីកន្លែងដែលលោក និងទាហានរបស់លោកធ្លាប់ឆ្លងកាត់។