17. លោកដាវីឌវាយប្រហារពួកនោះ នៅថ្ងៃបន្ទាប់ តាំងពីព្រលឹមរហូតទល់ព្រលប់។ គ្មាននរណាម្នាក់រត់រួចឡើយ លើកលែងតែពួកយុវជនបួនរយនាក់ ដែលជិះអូដ្ឋគេចខ្លួនចេញទៅ។
18. លោកដាវីឌរំដោះអ្វីៗទាំងប៉ុន្មាន ដែលពួកអាម៉ាឡេកប្លន់យកទៅ ហើយលោកក៏រំដោះភរិយាទាំងពីររបស់លោកមកវិញដែរ។
19. លោកដាវីឌបានដណ្ដើមយកអ្វីៗទាំងអស់មកវិញ។ ពួកលោកមិនបាត់បង់នរណាម្នាក់សោះឡើយ គឺគេបាននាំក្រុមគ្រួសាររបស់ខ្លួន ទាំងក្មេង ទាំងចាស់ ទាំងកូនប្រុស ទាំងកូនស្រី ហើយដណ្ដើមជយភ័ណ្ឌ និងអ្វីៗដែលខ្មាំងសត្រូវនាំយកទៅនោះមកវិញដែរ។
20. លោកដាវីឌរឹបអូសយកបានហ្វូងចៀម និងហ្វូងគោទាំងអស់។ អស់អ្នកដែលដឹកនាំហ្វូងសត្វទាំងនោះពោលថា៖ «នេះហើយជាជយភ័ណ្ឌរបស់លោកដាវីឌ»។
21. លោកដាវីឌវិលមកជួបទាហានទាំងពីររយនាក់ ដែលហេវហត់ខ្លាំងពេក មិនអាចទៅតាមលោក ហើយដែលគេបានទុកឲ្យសម្រាកនៅក្បែរទឹកជ្រោះបេសោរនោះ។ ពួកគេរត់មកទទួលលោកដាវីឌ និងអ្នកដែលនៅជាមួយលោកផង។ លោកដាវីឌចូលទៅជិត ហើយសួរសុខទុក្ខពួកគេ។
22. នៅក្នុងចំណោមទាហានរបស់លោកដាវីឌ មានអ្នកខ្លះមានចិត្តអាក្រក់ និងចិត្តពាល នាំគ្នាពោលឡើងថា៖ «អ្នកទាំងនេះមិនបានទៅជាមួយពួកយើងទេ ដូច្នេះ មិនត្រូវចែកជយភ័ណ្ឌដែលដណ្ដើមមកវិញឲ្យពួកគេទេ គឺប្រគល់ត្រឹមតែប្រពន្ធ និងកូនរបស់គេ ឲ្យគេនាំចេញទៅវិញប៉ុណ្ណោះបានហើយ»។
23. ប៉ុន្តែ លោកដាវីឌមានប្រសាសន៍ថា៖ «បងប្អូនអើយ មិនត្រូវប្រព្រឹត្តដូច្នេះ ចំពោះទ្រព្យសម្បត្តិដែលព្រះអម្ចាស់ប្រទានមកយើងនោះឡើយ ដ្បិតព្រះអង្គបានការពារយើង ព្រមទាំងប្រគល់ពួកចោរដែលបានវាយប្រហារយើង មកក្នុងកណ្ដាប់ដៃរបស់យើងដែរ។
24. មិនត្រូវឲ្យនរណាម្នាក់ធ្វើតាមពាក្យរបស់បងប្អូនឡើយ ដ្បិតអ្នកទៅច្បាំងបានទទួលប៉ុនណា អ្នកនៅចាំឥវ៉ាន់ក៏ទទួលប៉ុណ្ណោះដែរ គឺត្រូវចែកឲ្យដូចៗគ្នា»។