13. យើងបានប្រាប់គាត់រួចហើយថា យើងនឹងដាក់ទោសគ្រួសាររបស់គាត់រហូតតទៅ ព្រោះតែកំហុសដែលកូនៗរបស់គាត់បានប្រព្រឹត្ត ហើយគាត់ដឹងយ៉ាងច្បាស់ថា កូនៗរបស់គាត់ប្រមាថមើលងាយយើង តែគាត់មិនស្ដីបន្ទោសកូនទេ។
14. ហេតុនេះហើយបានជាយើងប្រាប់ក្រុមគ្រួសារអេលីយ៉ាងម៉ឺងម៉ាត់ថា យើងមិនលើកលែងទោសរបស់ពួកគេទេ ទោះបីពួកគេយកយញ្ញបូជា ឬតង្វាយអ្វីមកថ្វាយយើងក៏ដោយ»។
15. កុមារសាំយូអែលដេករហូតដល់ព្រឹក រួចក៏បើកទ្វារព្រះដំណាក់របស់ព្រះអម្ចាស់។ កុមារសាំយូអែលមិនហ៊ានជម្រាបលោកអេលី អំពីនិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះជាម្ចាស់សម្តែងឲ្យខ្លួនឃើញឡើយ។
16. លោកអេលីហៅកុមារសាំយូអែលថា៖ «កូនសាំយូអែលអើយ!»។ សាំយូអែលឆ្លើយ «បាទ!»។
17. លោកសួរថា៖ «តើព្រះអង្គមានព្រះបន្ទូលមកកូនឯងដូចម្ដេចខ្លះ? កុំលាក់នឹងតាអី ប្រសិនបើកូនលាក់ពាក្យពេចន៍ណាមួយដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់នោះ សូមព្រះអង្គដាក់ទោសកូនយ៉ាងធ្ងន់ចុះ!»។