រំពេចនោះ ព្រះបាទសូលដួលទាំងជំហរ ព្រោះពាក្យរបស់លោកសាំយូអែលធ្វើឲ្យស្ដេចភ័យតក់ស្លុតយ៉ាងខ្លាំង។ មួយវិញទៀត ព្រះបាទសូលអស់កម្លាំង ព្រោះទ្រង់ពុំបានសោយព្រះស្ងោយមួយថ្ងៃមួយយប់មកហើយ។