40. ពួកអ្នកបម្រើរបស់លោកដាវីឌទៅដល់ផ្ទះនាងអប៊ីកែល នៅភូមិកើមែល ហើយពោលទៅនាងថា៖ «លោកដាវីឌចាត់យើងខ្ញុំឲ្យមកជួបអ្នកស្រី ដើម្បីស្នើអ្នកស្រីធ្វើជាភរិយារបស់លោក»។
41. នាងអប៊ីកែលក្រោកឡើង ហើយក្រាបចុះ អោនមុខដល់ដី ទាំងឆ្លើយថា៖ «នាងខ្ញុំនេះជាទាសី ដើម្បីលាងជើងជូនពួកអ្នកបម្រើរបស់លោកម្ចាស់»។
42. នាងប្រញាប់ប្រញាល់ក្រោកឡើង ជិះលាចេញទៅ ដោយមានក្មេងបម្រើស្រីប្រាំនាក់ទៅជាមួយ។ នាងទៅតាមពួកអ្នកនាំសាររបស់លោកដាវីឌ រួចធ្វើជាភរិយាលោក។
43. ពីមុន លោកដាវីឌក៏បានរៀបការជាមួយនាងអហ៊ីណោម ជាអ្នកស្រុកយេសរាលដែរ។ ដូច្នេះ នាងអហ៊ីណោម និងនាងអប៊ីកែល ទាំងពីរនាក់សុទ្ធតែជាភរិយារបស់លោក។
44. រីឯភរិយាទីមួយរបស់លោកដាវីឌ គឺព្រះនាងមិកាល់ ជាបុត្រីរបស់ព្រះបាទសូល នោះបានត្រូវបិតាយកទៅរៀបការជាមួយលោកប៉ាល់ធី ជាកូនរបស់លោកឡាអ៊ីស ជាអ្នកស្រុកកាលីមវិញ។