១ សាំយូ‌អែល 23:1-6 Khmer Standard Version (KHSV)

1. ថ្ងៃ​មួយ មាន​មនុស្ស​ម្នាក់​មក​ប្រាប់​លោក​ដាវីឌ​ថា៖ «ពួក​ភីលីស្ទីន​មក​វាយ​ក្រុង​កៃឡា ហើយ​ប្លន់​យក​ស្រូវ​ពី​លាន​បោក​បែន»។

2. លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន​ទាំង​នោះ​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​រំដោះ​ក្រុង​កៃឡា​ចុះ!»។

3. ប៉ុន្តែ អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ដាវីឌ ជម្រាប​លោក​ថា៖ «នៅ​ស្រុក​យូដា​នេះ យើង​ភ័យ​ខ្លាច​ទៅ​ហើយ ចុះ​ទំរាំ​បើ​យើង​ទៅ​ក្រុង​កៃឡា ប្រយុទ្ធ​នឹង​ទ័ព​ភីលីស្ទីន​នោះ តើ​យើង​រឹត​តែ​ភ័យ​យ៉ាង​ណា​ទៅ​ទៀត?»។

4. លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ជា​ថ្មី ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​វិញ​ថា៖ «ចូរ​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា​ចុះ យើង​ប្រគល់​ពួក​ភីលីស្ទីន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»។

5. លោក​ដាវីឌ និង​អ្នក​ដែល​នៅ​ជា​មួយ​លោក​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា ហើយ​វាយ​ពួក​ភីលីស្ទីន។ ពួក​គេ​ដណ្ដើម​បាន​ហ្វូង​សត្វ ព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​ភីលីស្ទីន​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ។ លោក​ដាវីឌ​រំដោះ​អ្នក​ក្រុង​កៃឡា តាម​របៀប​នេះ​ឯង។

6. កាល​លោក​អបៀ‌ថើរ​ជា​កូន​របស់​លោក​អហ៊ី‌ម៉ាឡេក ភៀស​ខ្លួន​មក​ជ្រក​ជា​មួយ​លោក​ដាវីឌ​នៅ​ក្រុង​កៃឡា លោក​បាន​នាំ​អាវ​អេផូដ*​មក​ជា​មួយ​ផង។

១ សាំយូ‌អែល 23