1. លោកដាវីឌទៅរកលោកបូជាចារ្យ*អហ៊ីម៉ាឡេក នៅភូមិណូប។ លោកអហ៊ីម៉ាឡេកចេញមកទទួលទាំងញ័ររន្ធត់ ហើយសួរថា៖ «ហេតុអ្វីបានជាលោកអញ្ជើញមកតែម្នាក់ឯង គ្មាននរណាមកជាមួយដូច្នេះ?»។
2. លោកដាវីឌឆ្លើយទៅលោកបូជាចារ្យអហ៊ីម៉ាឡេកថា៖ «ព្រះករុណាបានបង្គាប់មកខ្ញុំថា “កុំឲ្យអ្នកណាម្នាក់ដឹងអំពីកិច្ចការដែលយើងបញ្ជាដល់អ្នក ព្រមទាំងចាត់អ្នកឲ្យទៅបំពេញនេះឡើយ”។ ខ្ញុំក៏បានណាត់ជួបទាហានរបស់ខ្ញុំនៅកន្លែងមួយ។
3. ឥឡូវនេះ តើលោកមានអ្វីខ្លះ? សូមលោកផ្ដល់នំប៉័ងប្រាំ ឬអ្វីផ្សេងទៀតដែលលោកមានមកឲ្យខ្ញុំផង»។
4. លោកបូជាចារ្យតបទៅលោកដាវីឌវិញថា៖ «ខ្ញុំគ្មាននំប៉័ងធម្មតាទេ មានតែនំប៉័ងសក្ការៈ ប្រសិនបើទាហានរបស់លោកមិនបានរួមរស់ជាមួយស្រីៗ ទើបគេបរិភោគបាន»។