១ សាំយូ‌អែល 2:4-8 Khmer Standard Version (KHSV)

4. ព្រះ‌អង្គ​កាច់​បំបាក់​ធ្នូ​របស់​ទាហាន​ដ៏​ខ្លាំង​ពូកែតែ​ព្រះ‌អង្គ​ប្រទាន​កម្លាំងដល់​មនុស្ស​ទន់​ខ្សោយ។

5. អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​បរិបូណ៌បែរ​ជា​នាំ​គ្នា​ស្វែង​រក​អាហារ​ចំអែត​ក្រពះរីឯ​អ្នក​ដែល​ធ្លាប់​តែ​អត់​ឃ្លានបែរ​ជា​មាន​អាហារ​បរិបូណ៌​ទៅ​វិញ។ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​អារសម្រាល​កូន​ដល់​ទៅ​ប្រាំ‌ពីរ​ដងតែ​ស្ត្រី​សាយ​កូន បែរ​ជា​គ្មាន​កូន​ទៅ​វិញ។

6. ជីវិត​របស់​មនុស្ស​ត្រូវ​ស្លាប់ ឬ​រស់ស្រេច​តែ​លើ​ព្រះ‌អម្ចាស់គេ​ត្រូវ​ធ្លាក់​ទៅ​ស្ថាន​មនុស្ស​ស្លាប់ឬ​ឡើង​មក​វិញ ក៏​ស្រេច​តែ​លើ​ព្រះ‌អង្គ​ដែរ

7. មនុស្ស​យើង​មាន ឬ​ក្រ ស្រេច​តែ​លើ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​បន្ទាប​នរណា​ក៏​បានឬ​លើក​នរណា​ឡើង​ក៏​បាន។

8. ព្រះ‌អង្គ​លើក​មនុស្ស​កំសត់​ទុគ៌ត​ចេញ​ពី​ធូលី​ដីហើយ​ដក​មនុស្ស​ក្រីក្រ​ចេញ​ពី​គំនរ​សំរាមដើម្បី​ឲ្យ​គេ​បាន​អង្គុយ​ទន្ទឹម​នឹង​អ្នក​ធំព្រម​ទាំង​បាន​គ្រង​រាជ​សម្បត្តិ​ដ៏​រុងរឿងដ្បិត​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​គ្រឹះ​នៃ​ផែនដីហើយ​ព្រះ‌អង្គ​ដាក់​ពិភព​លោកនៅ​លើ​គ្រឹះ​នេះ។

១ សាំយូ‌អែល 2