១ សាំយូ‌អែល 2:1-7 Khmer Standard Version (KHSV)

1. ពេល​នោះ នាង​ហាណា​អធិស្ឋាន​ដូច​ត​ទៅ៖«ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្តត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង ព្រះ‌អម្ចាស់​លើក​ខ្ញុំ​ឡើង​ឲ្យ​បាន​ខ្ពស់​មុខខ្ញុំ​អាច​ហា​មាត់​និយាយ​តទល់​នឹង​ខ្មាំង​សត្រូវ​វិញខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំងព្រោះ​ព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ។

2. គ្មាន​នរណា​ម្នាក់​វិសុទ្ធ* ដូច​ព្រះ‌អម្ចាស់​ទេគ្មាន​នរណា​ម្នាក់​ដូច​ព្រះ‌អង្គ​ឡើយហើយ​ក៏​គ្មាន​ថ្ម‌ដា​ណា​រឹង‌មាំដូច​ព្រះ​នៃ​យើង​ដែរ។

3. កុំ​ចេះ​តែ​ពោល​ពាក្យ​អួត​បំប៉ោង​ឡើយហើយ​ក៏​មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​សម្ដី​ព្រហើនចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ដែរដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះដែល​ជ្រាប​សព្វ​គ្រប់​ទាំង​អស់ព្រះ‌អង្គ​វិនិច្ឆ័យ​គ្រប់​អំពើ​របស់​មនុស្ស។

4. ព្រះ‌អង្គ​កាច់​បំបាក់​ធ្នូ​របស់​ទាហាន​ដ៏​ខ្លាំង​ពូកែតែ​ព្រះ‌អង្គ​ប្រទាន​កម្លាំងដល់​មនុស្ស​ទន់​ខ្សោយ។

5. អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​បរិបូណ៌បែរ​ជា​នាំ​គ្នា​ស្វែង​រក​អាហារ​ចំអែត​ក្រពះរីឯ​អ្នក​ដែល​ធ្លាប់​តែ​អត់​ឃ្លានបែរ​ជា​មាន​អាហារ​បរិបូណ៌​ទៅ​វិញ។ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​អារសម្រាល​កូន​ដល់​ទៅ​ប្រាំ‌ពីរ​ដងតែ​ស្ត្រី​សាយ​កូន បែរ​ជា​គ្មាន​កូន​ទៅ​វិញ។

6. ជីវិត​របស់​មនុស្ស​ត្រូវ​ស្លាប់ ឬ​រស់ស្រេច​តែ​លើ​ព្រះ‌អម្ចាស់គេ​ត្រូវ​ធ្លាក់​ទៅ​ស្ថាន​មនុស្ស​ស្លាប់ឬ​ឡើង​មក​វិញ ក៏​ស្រេច​តែ​លើ​ព្រះ‌អង្គ​ដែរ

7. មនុស្ស​យើង​មាន ឬ​ក្រ ស្រេច​តែ​លើ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​បន្ទាប​នរណា​ក៏​បានឬ​លើក​នរណា​ឡើង​ក៏​បាន។

១ សាំយូ‌អែល 2