១ សាំយូ‌អែល 19:1-5 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​សូល​បាន​ប្រាប់​សម្ដេច​យ៉ូណា‌ថាន​ជា​បុត្រ ព្រម​ទាំង​នាម៉ឺន​មន្ត្រី ពី​បំណង​ដែល​ស្ដេច​ចង់​សម្លាប់​លោក​ដាវីឌ។ ប៉ុន្តែ សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ព្រះ‌បាទ​សូល ស្រឡាញ់​លោក​ដាវីឌ​ណាស់។

2. សម្ដេច​យ៉ូណា‌ថាន​នាំ​ដំណឹង​ទៅ​ប្រាប់​លោក​ដាវីឌ​ថា៖ «ព្រះ‌បាទ​សូល ជា​បិតា​របស់​ខ្ញុំ មាន​បំណង​ចង់​សម្លាប់​លោក​ប្អូន។ ដូច្នេះ ព្រឹក​ស្អែក​នេះ ចូរ​ប្រុង​ប្រយ័ត្ន ហើយ​រក​កន្លែង​លាក់​ខ្លួន​ទៅ។

3. ខ្ញុំ​នឹង​ចេញ​មក ហើយ​ឈរ​ជា​មួយ​បិតា​របស់​ខ្ញុំ ជិត​ចម្ការ​ដែល​លោក​ប្អូន​លាក់​ខ្លួន។ ខ្ញុំ​នឹង​ទូល​បិតា​អំពី​រឿង​លោក​ប្អូន ពេល​ណា​ខ្ញុំ​ដឹង​ពី​គោល​បំណង​របស់​បិតា​ហើយ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​លោក​ប្អូន​ដឹង​ដែរ»។

4. សម្ដេច​យ៉ូណា‌ថាន​ទូល​ព្រះ‌បាទ​សូល ជា​បិតា អំពី​គុណ​សម្បត្តិ​របស់​លោក​ដាវីឌ​ថា៖ «សូម​បិតា​កុំ​ធ្វើ​បាប​លោក​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​គេ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​បិតា​ទេ ផ្ទុយ​ទៅ​វិញ ស្នា‌ដៃ​អស្ចារ្យ​ដែល​ដាវីឌ​ធ្វើ សុទ្ធ​តែ​មាន​ផល​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​បិតា។

5. ដាវីឌ​បាន​ប្រថុយ​ជីវិត​ទៅ​សម្លាប់​ជន​ភីលីស្ទីន គឺ​នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​ប្រោស​ប្រទាន​ជ័យ‌ជំនះ​ដ៏​ធំ‌ធេង​បំផុត​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ដូច​បិតា​បាន​ទត​ឃើញ និង​សប្បាយ​ព្រះ‌ហឫទ័យ​ស្រាប់​ហើយ។ ហេតុ​អ្វី​បាន​ជា​បិតា​ចង់​ប្រព្រឹត្ត​អំពើ​បាប ដោយ​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដែល​គ្មាន​ទោសពៃរ៍ គឺ​ចង់​សម្លាប់​ដាវីឌ ដោយ​គ្មាន​មូល​ហេតុ​ដូច្នេះ?»។

១ សាំយូ‌អែល 19