១ សាំយូ‌អែល 17:56-58 Khmer Standard Version (KHSV)

56. ស្ដេច​បញ្ជា​ថា៖ «សូម​លោក​សាក​សួរ​មើល យុវជន​នោះ​ជា​កូន​របស់​អ្នក​ណា?»។

57. ក្រោយ​ពី​បាន​សម្លាប់​ជន​ភីលីស្ទីន​នោះ​ហើយ ដាវីឌ​វិល​មក​វិញ។ លោក​អប៊ី‌នើរ​នាំ​គាត់​ចូល​ទៅ​គាល់​ព្រះ‌បាទ​សូល ពេល​នោះ ដាវីឌ​កាន់​ក្បាល​ជន​ភីលីស្ទីន​ទៅ​ជា​មួយ​ផង។

58. ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «អ្នក​កំលោះ​អើយ! តើ​អ្នក​ជា​កូន​នរណា?»។ ដាវីឌ​ទូល​ថា៖ «ទូលបង្គំ​ជា​កូន​របស់​លោក​អ៊ីសាយ ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា នៅ​ភូមិ​បេថ្លេ‌ហិម»។

១ សាំយូ‌អែល 17