ក្រោយពេលព្រះបាទសូលឡើងគ្រងរាជ្យលើអាណាចក្រអ៊ីស្រាអែលហើយ ស្ដេចបានធ្វើសង្គ្រាមជាមួយខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញ គឺច្បាំងនឹងជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិអេដុម ពួកស្ដេចនៅសូបា និងជនជាតិភីលីស្ទីន។ នៅគ្រប់សមរភូមិ ស្ដេចតែងតែទទួលជ័យជំនះលើពួកគេជានិច្ច។