ពួកទាហានទូលព្រះបាទសូលថា៖ «សម្ដេចយ៉ូណាថានមិនត្រូវសុគតឡើយ! ដ្បិតសម្ដេចទេតើដែលដណ្ដើមបានជ័យជំនះដ៏ធំធេងនេះឲ្យប្រជាជាតិអ៊ីស្រាអែល។ យើងខ្ញុំសូមស្បថ ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា យើងខ្ញុំមិនព្រមឲ្យសក់មួយសរសៃជ្រុះពីសិរសារបស់សម្ដេចឡើយ ដ្បិតព្រះជាម្ចាស់បានជួយសម្ដេចឲ្យប្រព្រឹត្តដូច្នេះ នៅថ្ងៃនេះ»។ ពួកទាហានក៏បានសង្គ្រោះសម្ដេចយ៉ូណាថានឲ្យរួចពីស្លាប់។