បន្ទាប់មក ស្ដេចមានរាជឱង្ការទៀតថា៖ «ចូរនាំគ្នាទៅក្នុងចំណោមទាហាន ប្រាប់ពួកគេទាំងអស់គ្នាឲ្យនាំគោ និងចៀមរបស់ខ្លួនមក ហើយចាក់កសម្លាប់នៅលើថ្មនេះ រួចនាំគ្នាបរិភោគទៅ។ ធ្វើដូច្នេះ អ្នករាល់គ្នាមិនប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអម្ចាស់ ដោយបរិភោគសាច់ដែលមានសុទ្ធតែឈាមនេះឡើយ»។ នៅយប់នោះ ពួកទាហានទាំងអស់បាននាំយកគោរបស់ខ្លួនមក ហើយចាក់កសម្លាប់នៅទីកន្លែងនោះ។