12. ពេលនោះ ប្រជាជនអ៊ីស្រាអែលជម្រាបលោកសាំយូអែលថា៖ «បើនរណាហ៊ានពោលថា ព្រះបាទសូលមិនត្រូវសោយរាជ្យលើពួកយើងទេនោះ សូមប្រគល់ពួកគេមក យើងខ្ញុំនឹងយកទៅសម្លាប់ចោល»។
13. ប៉ុន្តែ ព្រះបាទសូលមានរាជឱង្ការថា៖ «ថ្ងៃនេះមិនត្រូវសម្លាប់នរណាម្នាក់ឡើយ ព្រោះជាថ្ងៃដែលព្រះអម្ចាស់សង្គ្រោះជនជាតិអ៊ីស្រាអែល»។
14. លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «មក៍ យើងនាំគ្នាទៅគីលកាល់ ដើម្បីប្រកាសតែងតាំងស្ដេចសាជាថ្មី»។
15. ប្រជាជនទាំងមូលនាំគ្នាទៅគីលកាល់ នៅទីនោះ គេបានអភិសេកព្រះបាទសូល ជាព្រះមហាក្សត្រ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចថ្វាយយញ្ញបូជាមេត្រីភាពចំពោះព្រះអម្ចាស់។ ព្រះបាទសូល និងប្រជាជនអ៊ីស្រាអែលទាំងអស់ នាំគ្នាធ្វើបុណ្យយ៉ាងអធិកអធម។