១ សាំយូ‌អែល 10:24-26 Khmer Standard Version (KHSV)

24. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​បុរស​ដែល​ព្រះ‌អម្ចាស់​ជ្រើស​រើស​នេះ​ឬ​ទេ! ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​មូល គ្មាន​នរណា​ម្នាក់​ដូច​លោក​ទេ»។ ប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​ស្រែក​ជយ‌ឃោស​ឡើង​ថា៖ «ជយោ! ព្រះ‌មហា‌ក្សត្រ!»។

25. លោក​សាំយូ‌អែល​ប្រកាស​ប្រាប់​ឲ្យ​ប្រជា‌ជន​ដឹង​អំពី​សិទ្ធិ​របស់​ស្ដេច រួច​លោក​កត់‌ត្រា​ក្នុង​ក្រាំង ហើយ​តម្កល់​ទុក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ បន្ទាប់​មក លោក​សាំយូ‌អែល​ប្រាប់​ឲ្យ​ប្រជា‌ជន​ទាំង​អស់​វិល​ត្រឡប់​ទៅ​កាន់​លំ‌នៅ‌ដ្ឋាន​រៀងៗ​ខ្លួន​វិញ។

26. ព្រះ‌បាទ​សូល​យាង​ត្រឡប់​ទៅ​ភូមិ​ដ្ឋាន​នៅ​គីបៀរ​វិញ ដោយ​មាន​មនុស្ស​ដ៏​អង់‌អាច​មួយ​ក្រុម ដែល​ព្រះ‌ជាម្ចាស់​បាន​បណ្ដាល​ចិត្ត ហែរហម​ទៅ​ជា​មួយ​ផង។

១ សាំយូ‌អែល 10