8. លោកយីបនេយ៉ាជាកូនរបស់លោកយេរ៉ូហាំ។ លោកអេឡាជាកូនរបស់លោកអ៊ូស៊ី ហើយលោកអ៊ូស៊ីត្រូវជាកូនរបស់លោកមីករី ជាចៅរបស់លោកមស៊ូឡាម ជាចៅទួតរបស់លោកសេផាធា ជាចៅលួតរបស់លោករេហួល និងជាចៅលារបស់លោកយីបនីយ៉ា។
9. អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន។ បងប្អូនរបស់ពួកគេទាំងអស់ រាប់តាមតំណវង្សត្រកូលរបស់ពួកគេមានចំនួន ៩៥៦នាក់។
10. ក្នុងក្រុមបូជាចារ្យមានលោកយេដាយ៉ា លោកយេហូយ៉ារីប លោកយ៉ាគីន
11. លោកអសារា ជាកូនរបស់លោកហ៊ីលគីយ៉ា ជាចៅរបស់លោកមស៊ូឡាម ជាចៅទួតរបស់លោកសាដុក ជាចៅលួតរបស់លោកមេរ៉ាយ៉ូត ជាចៅលារបស់លោកអហ៊ីទូប ជាអ្នកគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់។
12. លោកអដាយ៉ាជាកូនរបស់លោកយេរ៉ូហាំ ជាចៅរបស់លោកផាសហ៊ើរ ជាចៅទួតរបស់លោកម៉ាល់គា។ លោកម៉ាសាយ ជាកូនរបស់លោកអឌីអែល ជាចៅរបស់លោកយ៉ាសេរ៉ា ជាចៅទួតរបស់លោកមស៊ូឡាម ជាចៅលួតរបស់លោកមេស៊ីលេមីត ជាចៅលារបស់លោកអ៊ីមមើរ
13. ព្រមទាំងបងប្អូនរបស់ពួកគេ ដែលសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់ខ្លួន មានចំនួនទាំងអស់១ ៧៦០នាក់។ អ្នកទាំងនោះជាមនុស្សប៉ិនប្រសប់បំពេញការងារនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
14. ក្រុមលេវីមានសេម៉ាយ៉ា ជាកូនហាស៊ូប ជាចៅរបស់លោកអាសរីកាំ ជាចៅទួតរបស់លោកហាសាបយ៉ា ក្នុងអំបូរម៉្រារី។
15. លោកបាកបាការ លោកហេរេស លោកកាឡាល លោកម៉ាថានា ជាកូនរបស់លោកមីកា ជាចៅរបស់លោកស៊ីកគ្រី ជាចៅទួតរបស់លោកអេសាភ។
16. លោកអូបាឌា ជាកូនរបស់លោកសេម៉ាយ៉ា ជាចៅរបស់លោកកាឡាល ជាចៅទួតរបស់លោកយេឌូថិន។ លោកបេរេគា ជាកូនរបស់លោកអេសា ជាចៅរបស់លោកអែលកាណា ដែលរស់នៅតាមភូមិរបស់ពួកនថូផា។
17. ក្រុមឆ្មាំទ្វារ លោកសាលូម លោកអកគូប លោកថាលម៉ូន លោកអហ៊ីម៉ាន និងបងប្អូនរបស់គេ។ លោកសាលូមជាមេដឹកនាំ។
18. មកទល់នឹងពេលនោះ ពួកគេតែងតែយាមនៅខ្លោងទ្វារហ្លួង នៅប៉ែកខាងកើត។ អ្នកទាំងនោះសុទ្ធតែជាពួកឆ្មាំទ្វារនៃជំរំកូនចៅលេវី។
19. លោកសាលូមជាកូនរបស់លោកកូរ៉ា ជាចៅរបស់លោកអេបៀយ៉ាសាប់ ជាចៅទួតរបស់លោកកូរេ ព្រមទាំងបងប្អូនរួមត្រកូលរបស់គាត់ គឺពូជពង្សកូរ៉ា មានភារកិច្ចជាអ្នកយាមទ្វារពន្លាជួបព្រះអម្ចាស់។ បុព្វបុរសរបស់ពួកគេក៏ធ្លាប់ធ្វើជាអ្នកយាមនៅច្រកចូលពន្លារបស់ព្រះអម្ចាស់ដែរ
20. ដោយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ ធ្វើជាអ្នកដឹកនាំ។ ព្រះអម្ចាស់បានគង់ជាមួយលោក។
21. លោកសាការីជាកូនរបស់លោកមសេលេមា ជាឆ្មាំទ្វារពន្លាជួបព្រះអម្ចាស់។
22. អស់អ្នកដែលគេជ្រើសរើសឲ្យធ្វើជាឆ្មាំទ្វារ ហើយជំរឿនតាមភូមិរបស់ពួកគេ មានចំនួនទាំងអស់២១២នាក់។ ព្រះបាទដាវីឌ និងលោកសាំយូអែលជាគ្រូទាយ បានតែងតាំងពួកគេឲ្យបំពេញមុខងារនេះ។
23. ដូច្នេះ ពួកគេ និងកូនចៅរបស់ពួកគេ ក៏បំពេញមុខងារជាឆ្មាំទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ គឺមាត់ទ្វារពន្លាជួបព្រះអង្គ។
24. មានពួកឆ្មាំទ្វារនៅទិសទាំងបួន គឺខាងកើត ខាងលិច ខាងជើង និងខាងត្បូង។
25. រីឯបងប្អូនរបស់ពួកគេដែលរស់នៅតាមភូមិនានា ត្រូវចូលមកជួយការងាររបស់ពួកគេយូរៗម្ដង ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។